ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ យើង មិនអត់ឱនឱ្យអ្នកដែលចង់ដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះឡើយ

(ភ្នំពេញ) ៖ នៅក្នុងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកខ្លះ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ដូចនេះយើង មិនអត់ឱនឱ្យអ្នកដែលចង់ដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមិនបានស្វែងរកសន្តិភាព គឺជាអ្នកដែលតែងតែបង្កអស្ថិរភាពនយោបាយ ដើម្បីតែអំណាចរបស់ខ្លួន ប្រសិនបើយើងធ្វេសប្រហែស ប្រទេសជាតិយើងនឹងរងគ្រោះម្តងទៀត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិន អត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។