ព័ត៌មានជាតិ

កម្ពុជា បន្តមានករណីវិជ្ជមានថ្មី៦១៦នាក់និងជាសះស្បើយថ្មី៧៥៣នាក់!

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារទី១ខែមិថុនា​ ឆ្នាំ២០២១នេះ​ក្រសួងសុខាភិបាលបានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​៦១៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន៧៥៣នាក់និងករណីស្លាប់ថ្មី០៦នាក់​។​នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៦១៦នាក់ទៀតជាសះស្បើយ ៧៥៣នាក់ និងស្លាប់ថ្មី០៦នាក់៖
– ករណីឆ្លងសហគមន៍ ៥៨៥នាក់
– អ្នកដំណើរពីបរទេស ៣១នាក់
គិតត្រឹមព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 30,710 នាក់
-អ្នកជាសះស្បើយ= 23,389 នាក់
– អ្នកស្លាប់= 220 នាក់
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។