ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា “សុខសប្បាយជាទេបងប្អូន?”

“សុខសប្បាយជាទេបងប្អូន?”

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា Facebook ឯកឧត្តម ដួង តារា មួយរយៈខ្លីនេះមានជនខិលខូច reported ថាបានផ្សាយព័ត៌មានមិនពិតរំលោភលើ facebook policy។ ឯកឧត្តម បានស្នើសុំជំនាញក្រុមហ៊ុនពិនិត្យឈ្មោះ Profile Account និង Page ដែលបានរាយការណ៍ព័ត៌មានមិនពិតទាំងនេះ ដើម្បីអោយម្ចាស់ Account/Page នោះទទួលខុសត្រូវចំពោះផ្លូវច្បាប់។

ក្រុមហ៊ុន facebook មិនបានឃើញកំហុសអ្វីដែលខ្ញុំផ្សព្វផ្សាយមិនពិតក្រៅពីលិខិត១សន្លឹកដែល ពលរដ្ឋសរសេរថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ។ ព្រោះផេកឯកឧត្តម ដួង តារា ផ្សព្វផ្សាយតែពីការធ្វើអំពើល្អ សកម្មភាពមនុស្សធម៍ និងដំណោះស្រាយវិវាទជួយប្រជាពលរដ្ឋតែប៉ុណ្ណោះដែលមានពាក្យបណ្តឹងសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តម ដួង តារា ពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះបុគ្គលអគតិមួយចំនួនដែលមិនចង់ឃើញអំពើល្អរីកលូតលាស់នៅក្នុងសង្គមជាតិយើង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។