ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមញៀនល្បែងសុីសងខុសច្បាប់ ចំនួន០៣នាក់ ស្ថិតនៅភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុកបាធាយ!

(កំពង់ចាម) ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្តនៅថ្ងៃទី​២៣​ ខែ​កុម្ភះ​ ឆ្នាំ២០២៣​ វេលាម៉ោង១៦.៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​បាធាយនិងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងសុីសងខុសច្បាប់ (លេងអាប៉ោងភ្នាល់ដាក់ប្រាក់) ស្ថិតនៅភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បាននាំខ្លួនមុខសញ្ញាបានចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។