ព័ត៌មានជាតិ

ពិធីបើក ការធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រងការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងចំណូលមិនមែនសារពីពន្ធ ការអនុវត្តកិច្ចលទ្ធកម្មសារធារណៈក្នុងការិយបរិច្ចេទ ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លាត ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ នៃក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ការធ្វើអធិការកិច្ចលើ ការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រងការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងចំណូលមិនមែនសារពីពន្ធ ការអនុវត្តកិច្ចលទ្ធកម្មសារធារណៈក្នុងការិយបរិច្ចេទ ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការស្នងការនគរបាលខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុកទាំង១៣ ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋ និងឯកឧត្តម លោក លោកស្រី អមដំណើរប្រតិភូអធិការកិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។