ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាជនខ្មែរដែលទទួលបានផ្លូវថ្មី (លេខ៥១) ឆ្ពោះពីឧដុង្គ​ មកកាន់ថ្នល់ទទឹង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

(ភ្នំពេញ) :ស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្តេចក៏បានលើកឡើងពីការរីកចម្រើនគួរឲ្យកត់សម្គាល់លើជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងវិស័យអចលនទ្រព្យដែលបានរីកលូតលាស់យ៉ាងគំហុក ជាពិសេសក្នុងតំបន់នេះផ្ទាល់តែម្តង។ ទាំងនេះគឺដោយសារកម្ពុជា និងប្រជាជនកម្ពុជាកំពុងតែស្ថិតក្នុងបរិយាកាសនៃការរស់នៅជាមួយសន្តិភាពពេញលេញ បរិយាកាសនៃសេចក្តីសុខ សូម្បីតែករណីនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏មានចំនួនតិចជាងបណ្តាប្រទេសជិតខាង ឬក្នុងតំបន់ឆ្ងាយណាស់។

ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ខ្ញុំពិតជាមានក្តីសោមនស្ស រីករាយចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ និងសូមឆ្លៀតឱកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជនជាអាទិភាព និងបានពុះពារ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកសន្តិភាព សេចក្តីសុខ និងស្នាមញញឹមជូនប្រជាពលរដ្ឋរហូតមកដល់បច្ចុប្បន្ន។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។