ព័ត៌មានជាតិ

ព្រោះតែភ្លើងប្រច័ណ្ឌ! ឃាត់ខ្លួនបុរសម្នាក់ ករណីសម្លាប់ប្រពន្ធ នៅសង្កាត់ដង្កោ កាលពី ព្រឹកមុិញ !

(ភ្នំពេញ) ៖កូនតូចៗ ត្រូវកំព្រា តែលតោល ម្តាយបាត់បង់ជីវិត ឪពុកត្រូវប៉ូលិសឃាត់ខ្លួន ករណីសម្លាប់ប្រពន្ធ នៅភូមិតាឡី សង្កាត់ដង្កោ ម៉ោង ១១ ព្រឹក ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ នេះ ។
ឱ ! ជីវិតសត្វលោក កើតនៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់ អាចជៀសផុតពីកំណែនមច្ចុរាជ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ។ វាគ្រាន់តែបន្លាស់វេនគ្នា មុននឹងក្រោយទៅតាមអនុភាពកម្មផលតែប៉ុណ្ណោះ។ មើលមកឃាតកររូបនេះ ! សម្លាប់ប្រពន្ធ ! ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ប្រឈមនឹងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ដោយឡែកទុកឲ្យកូនតូចៗ នៅតែលតោល កំព្រាឪពុកម្ដាយ កណ្ដាលមហាសមុទ្រ មានរំពឹងទៅលើអ្វីដើម្បីអនាគតពួកគេ។ ដូច្នេះយើងត្រូវរក្សា កត្តាខន្តី អត់ធ្មត់ ដើម្បីឲ្យជីវិតរបស់យើង មិនត្រូវដើរ ដល់ចំណុចមួយនេះទេ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។