ព័ត៌មានជាតិ

អតីតសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ជាង៧០០នាក់ នៅក្រុងសិរីសោភ័ណ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(បន្ទាយមានជ័យ)៖ អតីតសមាជិកគណបក្សភ្លើងទៀន និងគណបក្សប្រឆាំងផ្សេងៗទៀត ចំនួន៧៣៤នាក់ នៅក្រុងសិរីសោភ័ណ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជជនកម្ពុជា។

ក្រោយស្នើសុំចូលរួមជីវភាពនយោបាយហើយនោះ អតីតសមាជិកគណបក្សប្រឆាំងទាំងអស់នោះ ត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា អតីតសមាជិកគណបក្សប្រឆាំង ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ឯកឧត្តមបានចាត់ទុកការសម្រេចចិត្ត របស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើនបានចូលរួម ប៉ុន្តែគណបក្សប្រជាជន នៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។