ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖រាជរដ្ឋាភិបាលបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រីកការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែច្រើន

(កំពង់ឆ្នាំង) ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដំណាក់កាលទី១ សម្រេចបានហើយ និងបន្តពិនិត្យកែសម្រួលបន្តបន្ថែម សម្រាប់ដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅពេលនេះ ហើយថ្ងៃក្រោយត្រូវចងជាកាតព្វកិច្ចតែម្តង សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ដើម្បីមើលដល់សុខទុក្ខរបស់កម្មករកម្មារិនី ពីព្រោះប្រទេសកម្ពុជា មានបំណែកឧស្សាហកម្មគ្រប់ដណ្តប់រហូតដល់ ៣៨% ហើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ផលិតផលក្នុងស្រុកសរុប គឹមានបំណែកឧស្សាហកម្ម មានទំហំធំជាងគេបង្អស់ បើប្រៀបធៀបជាមួយកសិកម្ម និងសេវាទេសចរណ៍ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏គោលនយោបាយឧស្សាហកម្មនឹងបន្តពង្រីកឥតឈប់ឈរ ដូច្នេះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឹផ្តើមចេញពីការយកចិត្តទុកដាកលើការអភិវឌ្ឍបន្តទៀត ក្នុងនោះមានការដោះស្រាយការងារធ្វើ តាមរយៈការជំរុញវិស័យឧស្សាហកម្ម។

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា បើទោះបីវិស័យឧស្សាហកម្មអត្ថពលកម្ម ឬឧស្សាហកម្មកែច្នៃផលិតក្នុងស្រុកដែលផលិតវត្ថុធាតុដើមក្នុងស្រុក បូកជាមួយឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលត្រូវជាគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។