ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ទទួលអំណោយ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

(ព្រៃវែង)  :ថ្ងៃ អង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវ ដែលបានឧបត្ថម្ភសម្ភារៈដូចជា៖

១- អង្ករ ៥តោន
២-មីយើង ២៥០កេស
៣-ត្រីខ ២៥០យួរ
៤-COVID-19 test kits ១,៥០០kits
៥-ថវិកា ១០លានរៀល
ជូនសម្រាប់បម្រើក្នុងសកម្មភាពការងាររបស់យុវជនគណបក្សខេត្តព្រៃវែង។

នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឧបត្ថម្ភសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការការងារចាំបាច់របស់យុវជនគណបក្សខេត្ត។

តាងនាម អោយក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងទាំងមូល សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។