ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសណ្ឋាគារមួយ ចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជា កន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

(ភ្នំពេញ) ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួននឹង អនុញ្ញាតដាក់ ឱ្យដំណើរការសាកល្បងទីតាំង សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប ធ្វើជាកន្លែងផ្តល់ សេវាថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលមិនចង់ព្យាបាល នៅតាមផ្ទះ។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើទៅកាន់ អភិបាលរាជធានីខេត្តទាំងពីរ។

តាមលិខិតនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានបញ្ជាក់ទៀតថា ដោយឡែក សេចក្តី ជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យ ដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល ខេត្តសៀមរាប៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។