ព័ត៌មានជាតិ

កិច្ចប្រជុំរវាងគណ:ឃោសនាអប់រំគណកម្មាធិការកណ្តាលគណបក្ស​ និងគណ:អចិន្រ្តៃយ៍គណបក្សខេត្តកំពង់ចាម

(កំពង់ចាម) ៖នារសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ កម្មាធិការបក្សខេត្ត និង ឯកឧត្តម កែ ប៊ុនខៀង អនុប្រធានគណៈឃោសនាអបរំគណៈកម្មាធិការកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រែយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដើម្បីស្វែងយល់ អំពីសភាពការណ៍ទូទៅក្នុងខេត្ត ការងារសតិអារម្មណ៍ នយោបាយ ការងារឃោសនាអប់រំ និង ការវាយតម្លៃអំពីលទ្ធផលនៃការបោះឆ្នោត សម្រាប់ការរៀបចំឯកសារមហាសន្និបាតគណ:កម្មាធិការកណ្ដាលនៅពេលខាងមុខ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងការស្វាគមន៍ និងរាយការណ៍ជូនអង្គប្រជុំ អំពីសភាពការទូទៅ ការងារគណបក្ស លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាល ទី ៧ និង ទិសដៅ ភារកិច្ចត្រូវអនុវត្តបន្ត ។

ក្នុងឱកាសនោះ ឯកឧត្តម កែ ប៊ុន ខៀង បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះចំពោះការខិតខំរបស់គណបក្សខេត្តកំពង់ចាម ក្រោមការដឹកនាំ របស់ ឯកឧត្តម អ៊ុន ចាន់ដា ដែលមានការរីកចំរើនគ្រប់វិស័យ ព្រមទាំងបានជម្រាបជូន អំពីការងារចាំបាច់ដែលគណបក្សគប្បីយកចិត្តទុកដាក់ អនុវត្ត ដើម្បីគាំទ្ររាជរដ្ឋាភិបាលនីតិកាល ទី៧ ដែលមាន ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែ ជានាយរដ្ឋមន្ត្រី សម្រេចបាន នូវកម្មវិធីនយោបាយរបស់គណបក្ស និងសូមមានការប្រុងប្រយ័ត្ន រាល់ឧបាយកលពួកអមិត្តខែលប៉ប៉ងផ្តួលរំលំយើង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។