ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហាន៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ដែលកិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុងកំពង់ចាម និងតំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។