ព័ត៌មានជាតិ

ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៥៥ គ្រឿងត្រូវបានប្រគល់ជូនបន្ថែមដល់មន្រ្តីប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ សង្កាត់ក្នុងខេត្តបាត់ដំបងយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង!

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោ យ អនុវត្តតាមយោបល់ដឹកនាំ របស់ លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ ដំបង លោក ឧត្តមសេនីយ៍ត្រី ម៉ាក ទន ជាស្នងការរងផែនការងារអត្តសញ្ញាណកម្ម ជាតំណាង របស់ លោក ឧត្តមសេនីយ៍ទោស្នងការ លោកវរសេនីយ៍ ឯក រឿម ធុច ស្នងការរង ជំនួយការដឹកនាំការងារ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ និង លោកវរសេនីយ៍ ទោ សាន សីហ៊ាន នាយការិយាល័យ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាន ព្រមទាំងកងកម្លាំងក្នុងការិយាល័យជំនាញមួយនេះ បានប្រគល់-ទទួល ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជំហានទី៥ ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៤ ចំនួន ៥៥(ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ទូទាំងខេត្តបាត់ដំបង។

សូមជម្រាបជូនថា បច្ចុប្បន្ននៅតាមបណ្តាប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំ សង្កាត់ ទូទាំងខេត្ត មានមន្រ្តីនគរ បាល ដែលមានជំនាញ និងមានម៉ាស៊ីនថត អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើប្រាស់បម្រើជូន ប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវថតអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណរបស់គាត់បានផុតសុ ពលភាព ត្រូវថតជាថ្មី ហើយក្នុងពេលជាបន្ត បន្ទាប់ ការផ្តល់ជូននូវម៉ាស៊ីនថតពីនាយកដ្ឋានជំនាញ មក ដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ឬឃុំ សង្កាត់ ទទួលបានរហូតមកដល់ពេលនេះ គឺជាជំហ៊ានទី៥ ហើយ ។

ជាមួយនេះក៏សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ត្រូវថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សន្លឹកអត្តសញ្ញាណប័ណ្ណកំពុងប្រើ ជិតផុត ឬផុតសុពលភាពប្រើប្រាស់ហើយនោះ សូមអញ្ជើញទៅទទួលនូវការផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបងប្អូនកំពុងរស់នៅអចិន្ត្រៃយ៍៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។