(សៀមរាប) ៖នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងក្មួយៗសិស្សានុសិស្សទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងមកដល់ទឹកដីខេត្តសៀមរាប និងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ និងជាថ្ងៃដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។