ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សមិទ្ធផលថ្មីមួយទៀតដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមនៅថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ សមិទ្ធផលថ្មីមួយទៀតដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម នឹងលេចជារូបរាងឡើងនៅក្នុងភូមិសាស្រ្តឃុំរាយប៉ាយ ស្រុកកងមាស គឺផ្លូវបេតុងអាមេ ០២ខ្សែ ប្រវែងជាង ១០Km ដោយខ្សែទី ០១ត្រូវបានបើកការដ្ឋានកសាងនាពេលនេះមានប្រវែង ៤,៦០០ម៉ែត្រ ហើយគ្រឿងចក្រខាងលើនឹងបន្តកសាងផ្លូវខ្សែទី០២ជាបន្ត មានប្រវែង ៦,៧០០ម៉ែត្រ។

ការថ្លែងបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើង ខណៈឯកឧត្តមអភិបាលខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង៤,៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

ពិធីនេះក៏បានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ហោ ប៉េង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាយប៉ាយ ស្រុកកងមាស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង្សជួន ណារ៉ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស ដោយមានការចូលរួមពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស, ចុះជួយឃុំរាយប៉ាយ, ថ្នាក់ដឹកនាំ-មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ- ស្ថាប័នជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, តំណាងក្រុមហ៊ុនទទួលការ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ចៅ វង្ស I.K.Team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។