ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យល្អ ក្រុមគ្រូពេទ្យក៏ត្រូវមានក្រមសីលធម៌ល្អផងដែរ ក្នុងកិច្ចខិតខំព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ

(ភ្នំពេញ) :សម្តេចតេជោ ថ្លែងថា គ្រូពេទ្យល្អ ត្រូវបានប្រសិទ្ធនាមថា កងទ័ពអាវស ដែលបានស្ម័គ្រចិត្តព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩។ នេះជាការលះបង់ខ្ពស់របស់ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ កន្លងមក ហើយរហូតមកដល់ពេលនេះក៏នៅតែបន្តការព្យាបាលអ្នកជំងឺកូវីដ១៩ នៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ថ្ងៃនេះ ជាថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យថ្មី ឧបករណ៍ថ្មី ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ក្នុងការយកចិត្តទុកដាក់ថែរទាំអ្នកជំងឺ ប្រកបទៅដោយវិជ្ជាជីវៈ មានសីលធម៌ និងគុណធម៌៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។