ព័ត៌មានជាតិ

អាគារទីស្នាក់ការគណៈបក្សប្រជាជនឃុំស្តៅ ដែលមានតម្លៃជាង4មុឺន$ ត្រូវបានសម្ពោធដាក់អោយប្រើ ប្រាសជាផ្លូវការ

(ព្រះវិហារ) :អាគារទីស្នាក់ការគណៈបក្សប្រជាជនឃុំ
ស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានតម្លៃ
42500$ ដែលជាអំណោយ
ដ៍ថ្លៃថ្លា របស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋ
មន្ត្រីទទួលបន្ទុកកិច្ចការពិសេស នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ត្រូវបាន
សម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ កាលពីព្រឹក
ថ្ងៃទី15ខែឧសភាឆ្នាំ2022 ក្រោមអធិបតីភាពឯក
ឧត្តម មាស សុភា នឹងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន
គណៈកម្មាធិការបក្សខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់លោក គង់ វិបុល ប្រ
ធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្តៅ បានអោយ
ដឹងថា អាគារគណៈបក្សប្រជាជន1ខ្នងនេះ មានទំហំ
ទទឹង9ម៉ែត្របណ្តោយ10/5 សង់អំពីថ្ម ប្រកក្បឿង
ក្រាលការ៉ូ សង់លើផ្ទៃដី 59ម៉ែត្រ គុណ60ម៉ែត្រ
មានរបងពទ្ឋ័ជំវិញ បំពាក់គ្រឿងការិយាលយ័កំប្លេ
ចំណាយថវិការសាងសង់អស់ចំនួន 42500$ ដែល
ជាអំណោយរបស់ឯកឧត្តម មាស សុភា អំណោយ
របស់ឯកឧត្តម ប្រាក់ សុវណ្ណ អំណោយរបស់លោក
សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី រួមទាំងអំណោយសប្បុរសជនចូលរួមជួយ
ផងដែរ ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការបក្ស
ខេត្ត បានអោយដឹងថា សូមចូលរួមអបអរសាទរ នូវ
សមត្ថផលថ្មីរបស់គណៈបក្សប្រជាជនដែលបានរួម
សហការជួយគ្នាក៍សាងលើងមកបានជាបន្តបន្ទាប់
សមត្ថផលថ្មីនេះ កើតចេញពីកម្លាំងញើសឈាមរបស់
ឯកឧត្តម អស់លោក នឹងសមាជិកសាជីការថ្នាក់ដឹកនាំ
គណៈបក្សប្រជាជនយើង ឯកឧត្តមបានបន្តថា សុខសន្តិភាពជាកត្តាចំបងក្នុងការក៍សាងនឹងអភិវឌ្ឈន៍សង្គមជាតិ មានសន្តិភាពទើបមានការរីកចម្រើនដូច
សព្វថ្ងៃនេះ ។

ឯកឧត្តម មាស សុភា បានថ្លែងអំពាវនាវដល់សមាជិក
សមាជីការគណៈបក្សប្រជាជនចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ត្រូវរួមកម្លាំងសាមគ្គីគ្នាថែរក្សាការ
ពារគណៈបក្សប្រជាជន បោះឆ្នោតជូនគណៈបក្សប្រ
ជាជន ដើម្បីអោយគណៈបក្សប្រជាជនមានឱកាស
បម្រើប្រជាជន មានឱកាសក៍សាងនូវហេដ្ឋារចនាសម្ពន្ឋ័ផ្សេងៗដូចជាផ្លូវគះមនាគមន៍ ស្ពាន អគ្គីនី ទឹក
ស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម រួមទាំងសមត្ថ
ផលជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបាននឹងកំពង់
ខិតខំកសាងកើតលើងជាបន្តបន្ទាប់ សម្រាប់ជាតម្រូវ
ការចាំបាច់របស់ប្រជាជនយើង ឥលូវនេះមិនថាទីក្រុងឬជនបទចុងកាត់មាត់ញក មានផ្លូវ មានភ្លើង
មានទឹកស្អាតគ្រប់ទីកន្លែង សមត្ថផលទាំងអស់នេះ
កើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈបក្សប្រ
ជាជន ដែលមានសម្តេចតេជោជាអ្នកដឹកនាំ ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។