ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣

នាសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា និងសហការី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង​ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។​​

អអបអរសាទរ #ក្រុងកំពង់ចាម​ ទទួលបានជ័យលាភី​ ​ ចំណាត់ថ្នាក់ទីក្រុងស្អាត​ #ផ្ការំដួល_៣ទង​🌾🌾🌾

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។