ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារ!

(ភ្នំពេញ) : ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី ២៧  ខែកក្កដា ឆ្នាំ ២០២២។
ព្រះមហាក្សត្រត្រាស់បង្គាប់ :
មាត្រា១ : តែងតាំងមុខតំណែង ឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕,

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។