ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងជីវិតនយោបាយទូទៅរបស់ខ្ញុំ តែងតែជោគជ័យជារៀងរហូតមកពិសេសគឺធានាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ

(ភ្នំពេញ) ៖នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជីវិតនយោបាយរបស់សម្តេច តែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ សម្តេច បានក្លាយជាមេដឹកនាំជោគជ័យម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលបែកបាក់ដោយសារសង្រ្គាម ក្លាយជាប្រទេសដែលមានការឯកភាពជាតិ ឯកភាពទឹកដី ហើយសម្តេច បានយកជីវិតធ្វើជាដើមទុនទៅប្តូរយកសន្តិភាព និងយកជីវិតដើម្បីធ្វើកំណែទម្រង់រហូតប្រទេសជាតិយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។