ព័ត៌មានជាតិ

ទិវាចម្ការបង្ហាញពូជពោតអ៊ីប្រ៊ីដ កម្ពុជា០១ (CHM 01)

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៤​ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ​ចូលរួមក្នុង​ ទិវាចម្ការបង្ហាញពូជពោតអ៊ីប្រ៊ីដ កម្ពុជា០១ (CHM 01) ក្នុងនោះក៍មានការអញ្ជេីញចូលរួម​ ឯកឧត្ដម​ ចាន់​សារុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោក​បណ្ឌិត សុង​ យ៉ុង ហ្សូ​(Dr.Song Young-Ju) នាយកមជ្ឈមណ្ឌល KOPIAប្រចាំកម្ពុជា នៃសាធារណរដ្ឋកូរ៉េ​,លោក នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកនា យកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លោកប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស អាជ្ញាធរឃុំ ស្រុក និងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម​ រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ផងដែរ ព្រមទាំងកសិករដាំពោត ជាច្រើនគ្រួសារ ដែលបានដាំបង្ហាញពោតពូជកម្ពុជា០១ ចំនួន៣០ហិកតា ដោយទទួលទិន្នផលជាមធ្យម៨តោន ក្នុង១ហិចតា(សំណើមពេលប្រមូលផល)។កម្មវិធីនេះ ទទួលបានការឧបត្ថម្ភគាំទ្រ ពីមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា ដែលបានសហការជា មួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណង ពង្រីកពូជពោត កម្ពុជា(CHM01)។

បើតាមលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថានៅខេត្តកំពង់ចាម មានស្រុក៥ដែលបានដាំដុះពោតច្រើន ក្នុងនោះ ស្រុកកោះសូទិន ៣.៧២៤ហិកតា, ស្រុកកំពង់សៀម ៣.៧០០ហិកតា, ស្រុកចំការលើ ១.៩០០ហិកតា, ស្រុកស្ទឹងត្រង់១.៤០៤ហិកតា, ស្រុកកងមាស១.១០៥ហិកតា និង ស្រុកមូយចំនួនទៀតសរុបផ្ទៃដីដាំពោតក្នុងខេត្ត មានប្រមាណ ១២៦០១ ហិកតា ដែលទទួលទិន្នផល ៥៦.០៦៤តោន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។