ព័ត៌មានជាតិ

កម្លាំងសមកិច្ចចាប់ចៅបង្ក្រើតថៅកែហាង ពាក់ព័ន្ធករណីបំផ្លាញទ្រព្យសម្បត្តិប្រមាន៥០មុឺដុល្លារ !

(រតនគិរី) ៖ អគ្គិភ័យឆេះភោជនីយដ្ឋានពន្លឺថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី បំផ្លាញទ្រព្យសម្បត្តិប្រមាណ៥០ម៉ឺនដុល្លារ កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅម្ចាស់ទីតាំងតែម្ដង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារខឹងជីតាកាត់កាលចោល។ អាយុទើប១៧ឆ្នាំសោះ តែចិត្ត គំនិតសាហាវណាស់។
ជីតាអាយុ៦៥ឆ្នាំ ម្ខាងសោកស្ដាយកម្លាំងញើសឈាមដែលខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ត្រូវបាត់បង់មួយពព្រិចភ្នែក។ ម្ខាងទៀត ខឹងចិត្តដោយសារចៅខ្លួនឯង ធ្លាប់ចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មា បែរជាមកបំផ្លាញជីតាទៅវិញ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។