ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖ កន្លែងធ្វើការស្អាត សេវាល្អ ជាក្តីបំណងរបស់ប្រជាជន

(កំពង់ចាម) ៖ ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីជំនាញ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីសិក្សាលទ្ធភាពលើការកែលម្អ នូវសំណង់សិល្បការមួយចំនួនក្នុងបរិវេណសាលាខេត្ត រួមមាន: សួនច្បារ ការ៉ូឡា ប្រព័ន្ធទឹក ភ្លើង ។ល។ ដើម្បីអោយកាន់តែមានសោភ័ណភាព និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែងបន្តដល់អ្នកជំនាន់ក្រោយៗទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។