ព័ត៌មានជាតិ

កម្លាំងជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿន គឹមសុង ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (​ កាប់​ដោយ​ពូថៅ​ )​ ឃាត់ខ្លួន​ជនសង្ស័យ​ ០១​ នាក់​

(បាត់ដំបង) ៖លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

​👮​ ដោយ​ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២០​ ខែ​ ១២​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៩:៥៨​ នាទី​ នៅ​ចំណុច​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (​ កាប់​ដោយ​ពូថៅ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ភោគ​ លឹមហៀប​ ហៅ​ រ៉ា​ ,​ សន្យា​ ភេទប្រុស​ អាយុ​ ៤៤​ ឆ្នាំ​ ស្រុកកំណេីត​ ភូមិ​វាល​ ឃុំ​ស្ពឺ​ ស្រុក​ចំការលេី​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។

👉​ កាលពី​ថ្ងៃទី​ ១៨​ ខែ​ តុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ២០:៣០​ នាទី​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតក្នុង​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​ បា​ន​ធ្វេី​សកម្មភាព​ កាន់​ពូថៅ​ ០១​ ដេីម​ ប្រវែង​ប្រហែល​ ២,៥​ តឹក​ កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ​ ផាន់​ ផឺង​ ភេទប្រុស​ អាយុ​ ៣៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​ព្រៃខ្ពស់​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​រងរបួស​ មុត​រយះ​សាច់​ចេញ​ឈាម​ ផ្នែក​ខាងស្តាំ​ក្រោម​ភ្នែក​ ។

👉​ ចំពោះ​ជនសង្ស័យ​ និង​ ជនរងគ្រោះ​ខាងលេី​ មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​ទេ​ មូលហេតុ​ ៖​ ស្រវឹងស្រា​ទំនាស់​ពាក្យសម្តី​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។