ព័ត៌មានជាតិ

ខេត្តចំនួន៥ក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ!

(ភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖

ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។

– ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។
– ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨°C ។
– ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C ។

នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញស៊ីតណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩°C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ ស៊ីតណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។