ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៤ ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ៧១ នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង. ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ចំនួន ៦៣ នាក់ ក្នុងនោះអាវុធហត្ថ នារី ចំនួន ០៣ នាក់ ។ដោយជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។