ព័ត៌មានជាតិ

ថ្ងៃនេះ! កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៩៣៣​​នា​ក់និង​​អ្នក​ជា​សះ​ស្បើយ​៧​៤​៣​នាក់​ខណៈ​​​ស្លាប់​ថ្មី២៦​នា​ក់​!

(ភ្នំពេញ) ក្រសួងសុខាភិបាលករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៩៣៣នាក់ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៤៣នាក់និងករណីស្លាប់ថ្មី​ ២៦នាក់​។​នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសៅរ៍ទី១០ខែកក្កដា​​ ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី០៩ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី៩៣៣នាក់ទៀតជាសះស្បើយ៧៤៣នាក់និងស្លាប់២៦នាក់។
-ករណីឆ្លងសហគមន៍៧៣៣នាក់
-អ្នកដំណើរពីបរទេស២០០នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១
-អ្នកឆ្លងសរុប=៥៩,៩៧៨ នាក់
-អ្នកជាសះស្បើយ= ៥១,៦៦០នាក់
– អ្នកស្លាប់=៨៨១នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។