ព័ត៌មានជាតិ

លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្មខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំសិក្ខាសាលាស្តីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តការផ្ទេរមុខងារសម្រាប់រដ្ឋបាលខេត្តព្រៃវែង

#Noted នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចាត់តាំងពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឱ្យលោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំសិក្ខាសាលាស្តីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តការផ្ទេរមុខងារសម្រាប់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម លាត ភារុណ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលាខេត្តព្រៃវែង។
ខ្លឹមសាររួម៖
– ប្រសាសន៍ណែនាំរបស់ប្រធានអង្គប្រជុំ ផ្តោតលើការទំនាក់ទំនងគ្នា នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងការិយាល័យជំនាញ ដែលអនុវត្តមុខងារនៅថ្នាក់ស្រុក ដែលពាក់ព័ន្ធទៅនឹងអនុក្រឹត្យលេខ ១៨២ ១៨៣ ១៨៤។
– ពិនិត្យវឌ្ឍនភាពការងារដែលមន្ទីរបានអនុវត្តន៍ និងពិនិត្យលើគំរោងផែនការដែលមន្ត្រីជួរក្រោយនៃមន្ទីរនីមួយៗត្រូវអនុវត្ត។
– មន្ទីរចំនួន៣ នឹងត្រូវធ្វើបទបង្ហាញជូនសិក្ខាសាលារួមមាន៖ ១. មន្ទីរសង្គមកិច្ច ២. មន្ទីរអប់រំ ៣. មន្ទីរសុខាភិបាល
– សិក្ខាសាលានឹងរៀបចំធ្វើក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។