ព័ត៌មានជាតិ

ថ្ងៃនេះ !កម្ពុជាករណីវិជ្ជមា​នកូវីដ-១៩​ថ្មីចំនួន៦៥៥នាក់ និងជាសះស្បើយថ្មី៨១០នាក់ខណៈស្លាប់ថ្មី១១​នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាល រហូតដល់ថ្ងៃទី១១មិថុនា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៥៥នាក់​(ឆ្លងសហគមន៍​ ​៦០៦​នាំចូល៤៩និងមានជាសះស្បើយ​៨១០នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន៣៧៣២១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន៣០៦១៧នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១១នាក់​សរុប​ស្លាប់៣១១នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។