ព័ត៌មានជាតិ

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញក្រាបបង្គំសួរសុខទុក្ខ និងប្រគេនបច្ច័យព្រះចៅអធិការវត្តខេមវ័ន្ត បឹងស្នាយ ក្រុងកំពង់ចាម

(កំពង់ចាម) :នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយលោកជំទាវ មាន សំអាន អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកាសាខា បានអញ្ជើញក្រាបបង្គំសួរសុខទុក្ខ និងប្រគេនបច្ច័យព្រះចៅអធិការវត្តខេមវ័ន្ត បឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។