ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖ ប្រទេសជាតិមានសុខសន្តិភាព ទើបមានការជួបជុំរៀបចំពិធី រ៉ាម៉ាដម (ខែបួស) ប្រកបដោយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

(កំពង់ចាម) ៖នារសៀលថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីម កម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយក​អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនដល់សាសនិកឥស្លាមនៅក្នុងខែរ៉ាម៉ាឌម (ខែបួស) ចំនួន ៥៥០គ្រួសារ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងឪកាសនោះ ប្រធានគណបក្សខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការសំណេះសំណេះប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្រោមម្លប់សុខសន្តិភាព និងបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងប្រកបដោយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។