ព័ត៌មានជាតិ

អភិបាលខេត្តកំពងចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព មហាឧបាសក ឌី បូ ស្ថិតនៅលើខ្នងភ្នំ ហាន់ជ័យ ស្រុកកំពង់សៀម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយនាយករដ្ឋបាល លោកស្នងការ ស្នងការរងនគរបាលខេត្ត អភិបាលស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព មហាឧបាសក ឌី បូ ស្ថិតនៅលើខ្នងភ្នំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា មហាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្ដេចតេជោ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១:៤៥ នាទី ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងសហការី បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី បូ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។