ព័ត៌មានជាតិ

លោក​ ណយ​ វណ្ណា​ តារាចម្រៀង​ជេីងចាស់បេីករថយន្តLexuRX330​ បុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់មុខអគ្គស្នងការនគរបាលជាតិ​ខ្ទេចមួយកំណាត់មុខ!

(ភ្នំពេញ)​ ៖​ តារាចម្រៀងជេីងចាស់ដ៏ល្បីឈ្មោះ​ លោក ណយ​ វណ្ណា​ បានបេីករថយន្តម៉ាកLexusRX330មួយគ្រឿងយ៉ាងលឿន​ រួចរេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់​ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ១២ និង ២០នាទីរំលងអធ្រាត្រចូលថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខអគ្គស្នងការនគរបាលជាតិ​ តាមមហាវិថីព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករ មួយគ្រឿង​ ផ្លាកលេខភ្នំពេញ 2BF-7616 បើកបរដោយតារាចំរៀងជើងចាស់ម្នាក់ឈ្មោះ ​ណយ​ វណ្ណា​ ធ្វេីដំណើរតាមមហាវិថីព្រះនរោត្តម​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនឹងរបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ចំពាក់កណ្តាលរថយន្តពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កខ្ទាតមកក្រោយវិញបន្តិចខ្ទេចមួយកំណត់មុខ​ សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ​ ។

​ ក្រោយកេីតហេតុ​ តារាចម្រៀងលោកពូ​ ណយ​ វណ្ណា​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលេី​ ត្រូវបានកូនក្មួយដឹកយកទៅផ្ទះ​ ។ រីឯរថយន្តបង្កវិញ​ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។