ព័ត៌មានជាតិ

ក្រុមហ៊ុនអ៊ីវ៉ា(Eva) ផលិតទឹកកកអនាម័យ បានឧបត្ថម្ភជាថ្នាំលេប ប្រភេទបំបាត់ការឈឺចាប់ ផ្ដាសាយ គ្រុនក្ដៅ សរុបចំនួន ៨០០ឈុត ដល់ជូន រដ្ឋបាលខណ្ឌដូនពេញ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ

(ភ្នំពេញ)កាលពីរសៀលថ្ងៃច័ន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានទទួលអំណោយឧបត្ថម្ភជាថ្នាំប្រភេទកែរោគ បំបាត់ការឈឺចាប់ ផ្ដាសាយ គ្រុនក្ដៅ សរុបចំនួន ៨០០ឈុត ពីក្រុមហ៊ុនអ៊ីវ៉ា(Eva) ផលិតទឹកកកអនាម័យ និង ឯកឧត្តម អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដើម្បីរដ្ឋបាលខណ្ឌ ធ្វើការចែករំលែកដល់មន្រ្ដីរាជការក្រោមឱវាទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្រីក្រ កំពុងខ្វះខាតក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ១៩ ។

ក្នុងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ ក្រុមហ៊ុនអ៊ីវ៉ា ពិតជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសបានចូលរួមចណែកដោយផ្ទាល់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជួយសម្រាលបន្ទុកក្នុងការចំណាយទិញថ្នាំព្យាបាលជំងឺមួយចំណែកទៀត របស់បងប្អូនប្រជាពលរដ្ឋយើង សំដៅចូលរួមថែរក្សាសុខុមាលភាពប្រជាជន តាមរយៈសកម្មភាពដ៏ថ្លៃថ្លានេះផងដែរ ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ និងក្នុងនាមប្រជាពលរដ្ឋខណ្ឌដូនពេញ សូមជូនពរដល់ លោកអគ្គនាយកក្រុមហ៊ុនអ៊ីវ៉ា និង ឯកឧត្តមអគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ព្រមទាំងសហការី សូមជួបប្រទះតែសេចក្ដីសុខ និងជោគជ័យគ្រប់អាជីវកម្ម និងភារកិច្ច ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។