ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចូលរួមប្រជុំតាមប្រព័ន្ធវីឌីអូ Zoom ស្តីពីវិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកឧត្តមសេនីយ៍ស្នងការរងនិងលោកនាយការិយាល័យ បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីឌីអូ Zoom ស្តីពីវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ រាជធានីខេត្តទាំង២៥ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។