ព័ត៌មានជាតិ

ច្រកទ្វារព្រំដែន កម្ពុជា-ថៃ អានសេះ បើកដំណើរការឡើងវិញហើយក្រោយបិទ២ឆ្នាំ

(ព្រះវិហារ) ៖ ច្រកទ្វារព្រំដែន កម្ពុជា_ថៃ អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើការទៅធម្មតាឡើងវិញហើយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ដែលមានប្រជាពលរដ្ឋ ខ្មែរ -ថៃ ចេញចូលក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងការដោះដូរទំនិញគ្នា ។

បើបងប្អូនប្រជាពលរដ្ឋមានបំណងធ្វើដំណើរមកកាន់ច្រកអានសេះ គឺតម្រូវឲ្យមានកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(កម្ពុជា)ទើបអាចចូលបាន។

ច្រកទ្វារព្រំដែនអានសេះ បានបិទជាបណ្ដោះអាសន្នចំនួន ០២ឆ្នាំជាងហើយ នៅក្នុងឆ្នាំ២០២២នេះ ចាប់ផ្តើមបើកដំណើរការឡើងវិញ ដោយមានចំនួន ០៣ថ្ងៃ គឺមានថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៨ៈ៣០នាទីព្រឹក ដល់ម៉ោង ៤ៈ៣០នាទីរសៀលផងដែរ៕

ដោយ លោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។