ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញរៀបចំពិធីសូត្រមន្ត ក្រុងពាក់លី សាងសង់ព្រះភូមិជាសក្តារបូជា នៅកីឡដ្ធាន ក្លឹបបាល់ទាត់ខេត្តព្រៃវែង

(ខេត្តព្រៃវែង)ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវៃង ននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានក្លិបបាល់ទាត់ខេត្តព្រៃវែង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

 

សូមបញ្ជាក់ថា ពិធីបែបព្រះពុទ្ធសាសនានេះ ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័កសិទ្ធទាំងអស់ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង និងមន្ត្រីរាជការទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ជាចុងក្រោយ ឯកឧត្តមអភិបាលចេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជ​ការ​ កងកម្លាំងទាំងបី​ កីឡាករនៃក្លិបបាល់ទាត់ខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន​ បញ្ញាញាណភ្លឺថ្លា​ អាយុយឺនយូរ​ ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។