ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយកក្រុមហ៊ុន អេច អេស សុី គ្រុប ដែលបានឧបត្ថម្ភ”ថវិកា និងភេសជ្ជ: “សម្រាប់បម្រើ ក្នុងសកម្មភាពការងាផ្សេងៗ

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែកក្ដដា  ឆ្នាំ២០២៣ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះ លោក សុខ ចេន អគ្គនាយករងក្រុមហ៊ុន អេច អេស សុី គ្រុប តំណាង លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស សុី គ្រុប ដែលបានឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំង M-150 ចំនួន៣,០០០កេស និងតែបៃតងអូអុិឈិ សូដា ចំនួន ២,០០០កេស សរុបជាទឹកប្រាក់ចំនួន ២៣៨,០០០,០០០(ពីររយសាមសិបប្រាំបីលាន)រៀល ជូនដល់រដ្ឋបាលខេត្ត សម្រាប់បម្រើក្នុងសកម្មភាពការងារផ្សេងៗរបស់រដ្ឋបាលខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស សុី គ្រុប ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។