ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមគ្នាប្រគេនទានព្រះវស្សា​ ទេយ្យទាន​ គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្ត ជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ក្នុងស្រុកកំពង់សៀម

(កំពង់ចាម) :ថ្នាក់​ដឹកនាំខេត្ត​កំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត រួមគ្នាប្រគេនទានព្រះវស្សា​ ទេយ្យទាន​ គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្ត ជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។

ចំពោះទេយ្យទាន​ គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យ ដែលរដ្ឋបាលខេត្ត បានប្រគេនដល់ព្រះសង្ឃនាឱកាសនោះ រួមមាន÷
-ទៀនវស្សា ១គូរ -អង្ករ ១០០គីឡូក្រាម -ទឹកបរិសុទ្ធ ៥កេស -ទឹកក្រូច ៥កេស -ត្រីខ១កេសធំ -ទឹកត្រី ៥យូរ -ទឹកស៊ីអ៊ីវ ៥យូរ -មី ១កេសធំ -ទឹកដោះគោ ១កេសធំ -ស្ករស ៥គីឡូក្រាម -តែ ៥គីឡូក្រាម និងបច្ច័យ ៤.៣០០.០០០រៀល។ ក្នុងនោះប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គ ១០ម៉ឺនរៀល -ចង្ហាន់១ស្រាក់ -ផ្លែឈើ១កន្ត្រក និងជូនថវិកាដល់លោកអាចារ្យ តាជី យាយជី ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។