ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅផ្លូវលជាតិលេខ៥ក្នុងស្រុករលាប្អៀរ.!

(កំពង់ឆ្នាំង) ៖ កាលពីវេលាម៉ោង១៦និង២៥នាទី ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៦៩.៧០
ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះចរាចរណ៏កើតឡើង រវាងរថយន្តម៉ាក FUSOពណ៌ បៃតង ពាក់ផ្លាកលេខ កណ្តាល3A .15 10 និងសណ្ដោងសឺមីរឺម៉កពាក់ផ្លាកលេខ កណ្តាល4A. 0182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ប្ដូរពីទិសខាងកើត ទៅទិសខាងលិច ( បញ្ច្រាសទិសចរាចរណ៏ )ក៏ទៅបុករថយន្ត ម៉ាកTOYOTA HIACE ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AC .4728 បើកបរដោយឈ្មោះ យឿន ហៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចន្ទ្ទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ីម តេង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព ខេត្តក្រចេះ បណ្ដាលអោយរងរបួសទាំង២នាក់ និងខូចខាតរថយន្ដ០២គ្រឿងធ្ងន់០១គ្រឿង។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង បានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។
វត្ថុតាងរថយន្ដទាំងពីរគ្រឿងបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។