ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៤នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង !

(កំពង់ចាម) :ដោយមានការបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២លើ វេលាម៉ោង ១៣.៣០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។ ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើ និងការស្រាវជ្រាវរបស់សមត្ថកិច្ចពេលនោះសមត្ថកិច្ច នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់បន្ថែមទៀត និងដកហូតវត្ថុតាងសរុបរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ឧបករណ៏សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។

លុះមកដល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។ តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧.៣០នាទី សមត្ថកិច្ចយើងបានធ្វើការឆែកឆេ បន្ទប់ជួលស្ថិតនៅផ្លូវលេខ២៩៩ ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ សមត្ថកិច្ចយើងឆែកឆេរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០១ដុំនិង០១កញ្ចប់ និងថងវេចខ្ចប់០១ចំនួនធំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ច នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩.៣០នាទី កម្លាំងសមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ០៧មករា រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ប្រុស និងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ករណីទាំង០៤ខាងលើ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្សចំនួន ១៤នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង÷ ម្សៅក្រាមពណ៍សរសង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់ (ដុំធំមួយកញ្ចប់) ថងវេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៤នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការរដ្ឋាននរគបាលខេត្តកំពង់ចាម ដើម្បីបន្តធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។