ព័ត៌មានជាតិ

បេសកកម្មពិនិត្យសមិទ្ធផលថ្មី និងទីតាំងគ្រោងសាងសង់ស្ពានព្រៃក្ដួច ក្នុងស្រុកព្រះស្តេច

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគ្រោងសាងសង់ស្ពានព្រៃក្ដួច ដែលស្ថិតនៅភូមិព្រៃក្ដួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បន្ទាប់ពីបានអញ្ជើញពិនិត្យស្ថានភាពស្ពានព្រៃក្ដួចរួច ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យការសាងសង់អគារមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេច។

ដោយមានការអញ្ជើញចូលរួមអមដំណើរពី៖ ឯកឧត្តម អភិបាលបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកព្រះស្ដេច លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។