ព័ត៌មានជាតិ

ក្នុងសកម្មភាពឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ធ បានបង្ហាញអារម្មណ៍រីករាយនូវវត្តមានអញ្ជើញចុះសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ

(ព្រៃវែង) :ក្នុងសកម្មភាពឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ ព្រមទាំងកូនប្រុសច្បងបានអញ្ជើញចុះសួរសុខទុក្ខ និងផ្សព្វផ្សាយបង្រៀនប្រជាពលរដ្ឋដែលមានវ័យ ចំណាស់ និងចាស់ជរាពីការគូសសន្លឹកឆ្នោតក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលឆាប់ៗនេះ នៅតាមខ្នងផ្ទះ និងផ្សារក្របៅ ហៅផ្សារជំទិត ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា តម្លៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យនៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលបានថែរក្សាគង់វង្សមកដល់ពេលនេះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋឃុំក្របៅ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ត្រូវបន្តគាំទ្រនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឲ្យបានគ្រប់ៗគ្នាដើម្បីភូមិ ឃុំ ស្រុកមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។