ព័ត៌មានជាតិ

នៅឃុំកោះជីវាំងស្រុកឯកភ្នំ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងពេញបន្ទុក!

(បាត់ដំបង) ៖ ប្រភពពីប្រជាពលរដ្ធនេសាទរស់នៅឃុំកោះជីវាំងបានបង្ហើបឲ្យដឹងថា តំបន់អភិរក្សបឹងទន្លេសាបដែលស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កើតមានបទល្មើសនេសាទរបាំងស្បៃមុង បិទភ្ជិតព្រែកជាច្រើនកន្លែង តាំងពីរដូវទឹកឡើងរហូតមកមដល់ពេលនេះ គឺមានសុទ្ធតែសម្រាស់និងមានរបាំងស្បៃមុងបិទភ្ជិតព្រែក ដែលមានលបលូយ៉ាងធំមួយចំនួនផងដែរ ដែលនៅមិនឆ្ងាយពីទីតាំងប្រចាំការសហគមន៍នេសាទ របស់លោក ស៊ាន សំអុល នាយសង្កាត់រដ្ធបាលជលផលព្រែកទាល់។ និងលោកប្រធានសហគមន៍នេសាទព្រែកទាល់ បានដឹងរឿងនេះដែរទេ?ខាងលើនេះ ទៅសុទ្ធតែរបាំងស្បៃមុងរាប់សិបរបាំងនៅពេញបឹង និងតាមដៃ បឹងសុទ្ធតែរបាំងស្បៃមុងបិទភ្ជិតព្រែក និងបិតផ្ជិតដៃបឹងទន្លេសាប ដោយមានលបលូយ៉ាងធំៗផងដែរ ។លោក លឹ សឹដ្ឌ ដាក់ចំណុចទងអាសារស្រាយស្ថិតនៅព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បទល្មើសនេសាទនេះ កើនឡើងយ៉ាងពេញបន្ទុក។

ប្រជាពលរដ្ធបន្ថែមទៀតថា:កន្លងមក លោក ស៊ាន សំអុល នាយសង្កាត់រដ្ធបាលជលផលភូមិព្រែកទាល់ បង្ក្រាបបានតែអាទូចៗ ចំណែអាធំវិញមិនចុះបង្ក្រាបឡើយ ទុកជាចំណូរសេដ្ធកិច្ចរបស់ខ្លួន

ប្រជាពលរដ្ធក៌បានសូមអំពាវនាវដល់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ជួយមានវិធានការទប់ស្កាត់បទល្មើសនេសាទដ៍ធំនេះផង.។

ប្រភពពីមន្ត្រីបានបង្ហើបឲ្យដឹងថា ក្រៅពីបទល្មើសដាក់របាំងស្បៃមុងបិតភ្ជិតព្រែក ក៏មានបទល្មើសឆក់ត្រីប្រមាណជាងដប់គ្រឿងផងដែរ ដែលសុទ្ធតែមានអ្នកយាមចាំមើលផ្លូវ តែបើតែយ៉ាងនេះ ពិតជាហិនហោចអស់ហើយត្រីនៅក្នុងតំបន់អភិរក្សជាក់ជាមិនខាន។

ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលខេត្តបាត់ដំបង និងលោកប្រធានមន្ទីរកសិកម្ម ពិនិត្យមើលរបស់លោក ស៊ាន សំអុល នាយសង្កាត់រដ្ធបាលជលផលព្រែកទាល់ និងលោក ប្រធានសហគមន៍នេសាទព្រែកទាល់ មិនគួរបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យបែបនេះ។ ដោយ ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។