ព័ត៌មានជាតិ

បង្ក្រាបសង្វៀនកីឡាបក្សី មួយកន្លែងក្នុងស្រុកតាលោសែនជ័យ ឃាត់ខ្លួនមនុស្ស៣នាក់!

(ពោធិ៍សាត់) ៖ លោកវរសេនីឯក អ៊ុង ហៃអធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន លោក ឧត្តមសេនីយ៍ស្នងការ នគរបាល ខេត្តពោធិ៍សាត់(ដ៏ខ្ពង់ខ្ពស់)

Iនៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង 11:00 និង 00 នាទីសមត្ថកិច្ចយើងបានទទួលព័ត៌មានពីភ្នាក់ងារតាមរយៈលេខទូរសព្ទថា
-មានករណីពលរដ្ឋលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ផ្លែដែក)១លើកនៅចំណុចព្រៃល្ពៅស្ថិតក្នុងភូមិតាំងគោ.ឃុំតាលោស្រុកតាលោសែនជ័យ។
-ក្រោយពីទទួលព័ត៌មានរួចកម្លាំងអន្តរាគមន៍របស់អធិការចំនួន 7 នាក់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន 1 នាក់។
ដឹកនាំដោយ
លោកវរសេនីយ៍ឯក អ៊ុល ហៃ ឋានៈ(អធិការ)
បានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ។
-បង្ក្រាបឃាត់អ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន03នាក់មានឈ្មោះដូចខាងក្រោម
1.ឈ្មោះភឿន គឹមស៊ុយភេទប្រុសអាយុ 60 ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅនៅភូមិឃុំកើតហេតុខាងលើ(ជាម្ចាស់ផ្ទះផ្ដល់ទីតាំង)។
2.ឈ្មោះសូ សុខឃឿន ភេទប្រុស អាយុ 24 ឆ្នាំ សញ្ជាតិខ្មែរមានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាអ្នកសុំទីតាំង)។
3.ឈ្មោះ ចាន់កង ភេទប្រុសអាយុ 43 ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ(មានអ្នកលេង)និងអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនបាត់អស់។
*សម្ភារៈដកហូតរួមមាន
-មាន់ចំនួន 5 ក្បាល
-កន្ត្រកចំនួន 5
-កូនជញ្ជីងតូចចំនួន 1
-ម៉ូតូចំនួន 6 គ្រឿង
-ស្កុតរុំខ្នាយមាន់ចំនួន 20 ដុំ
-ស្គុតជ័រចំនួន2ដុំ
*ចំណែកអ្នកលេងនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការសួរនាំបង្ករសំណុំរឿងតាមនីតិវិធីច្បាប់។

I. ក្រោយមក សមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ទៅ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយៈលេខទូរសព្ទ 088 96 97 168 ដើម្បីឃាត់ខ្លួន អ្នកលេងចំនួន០ 3 នាក់កសាងសុំនុំរឿងតាមនីតិ វិធីច្បាប់។
(ដោយក្ដីគោរព)
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ

(ដោយ៖ព្រំហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។