ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូ អញ្ជើញចូលរួមជាវាគ្មីន នៅក្នុងអង្គសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ចាម អញ្ជើញចូលរួមជាវាគ្មីន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ដែលរៀបចំនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យ និងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សន្និសីទសារព័ត៌មាននេះ មានគោលបំណង បំផុសនិងបង្ហាញសាធារណៈ នៅជួនកាអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋាន បានខិតខំអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ ដ៏ពិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គូបញ្ជាក់ផងដែរថា នៅក្នុងសន្និសីទសារព័ត៌មាន នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានជម្រាបជូន អំពីរបាយការណ៍សង្ខេប ស្ដីពីភាពជោគជ័យ ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាល ខេត្តកំពង់ចាម ។ ក្នុងនោះដែរ ឯកឧត្តមអភិបាល ខេត្តកំពង់ចាម រួមជាមួយនឹងមន្ទីរ អង្គភាព ពាក់ព័ន្ធ ក៏បានឡើងបកស្រាយបំភ្លឺ នៅរាល់សំណួរ សំណូមពរ របស់អ្នកសារព័ត៌មាន ដែលបានចូលរួមសួរ នៅក្នុងអង្គសនិ្នសីទសារព័ត៌មាន នាពេលនោះ ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។