ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ម្នាក់ពាក់ព័ន្ធករណី ដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់ នៅស្រុកកំពង់ត្របែក!

(ខេត្តព្រៃវែង) ៖កាលពីវេលាម៉ោង ១១នឹង២៥នាទីថ្ងៃត្រង់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២នេះ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោក វរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានដឹកកម្លាំងសហការបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ម៉ូតូ០១គ្រឿងដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់នៅចំណុច ភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យជាជនជាតិវៀតណាមមានឈ្មោះ ង្វៀង វាំងហ្វី ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិភឿកទៀង ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម បានដឹកបទល្មើសសត្វព្រៃមានសត្វពស់ចំរុះចំនួន៤០គីឡូក្រាម, ប្រវឹក០២ក្បាល, លលកបាយ ៣១ក្បាល។
បច្ចុប្បន្ន ជនសង្ស័យបានប្រគល់ទៅឱ្យប្រធានក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័ត ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។