ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា១ខ្នងជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ចាម) : នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២​នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឃឹម សេរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតុងរ៉ុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកប៉ាន សូស័ក្តិ រដ្ឋមន្រីក្រសួងពាណិជ្ជកម្ម បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ពិធីនេះប្រារព្ធនៅក្នុងបរិវេណអនុវិទ្យាល័យនិងបឋមសិក្សា ហ៊ុន សែន មុនីវង្ស ស្ថិតនៅភូមិទ្រមុខទី១ ក្នុងឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះក៏មានការអញ្ចើញចូលរួមពីលោកអភិបាលរងខេត្ត  តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។