ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខៈ លោកមេភូមិ នាំស្រីស្នេហ៍ឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ ប្រឹងខ្លាំងពេក បែរជាសន្លប់នៅលើគ្រែ.ផ្អើលអស់អ្នកភូមិ!

(ព្រៃវែង) : មានការភ្ញាក់ផ្អើល បន្ទាប់ពីលោកមេភូមិម្នាក់ ដេកសន្លប់លើគ្រែក្នុងផ្ទះសំណាក់ ខណៈដៃគូខាងស្រី ដើរចេញពីបន្ទប់មុន.ព្រោះលោកមេភូមិដេកស្ដូកលើគ្រែទៅហើយ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ«លី វ៉ៃ សិន»ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នំា២០២២។
បុរសរងគ្រោះឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរមេភូមិ ក្រាំងក្អុក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ចំណែកស្ត្រីជាដៃគូ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ខណៈនៅពេលកើតហេតុភ្លាម ស្ត្រីរូបនោះបានរត់គេចខ្លួនទៅបាត់ គេគ្រាន់តែដឹងថា ស្ត្រីរូបនោះមានអាយុប្រហែល៤៥ឆ្នាំ។
បើតាមការអះអាងពីម្ចាស់ផ្ទះសំណាក់ លី វ៉ៃ សិន បានអោយដឹងថាៈ មុនដំបូងលោកមេភូមិនិងស្ត្រីជាដៃគូ ។
បានជិៈម៉ូតូឌុបគ្នាមកចូលផ្ទះសំណាក់ នៅវេលាម៉ោងជិត៣ រសៀលថ្ងៃខែខាងលើ ។
លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញខាងនារី ដើរចេញពីបន្ទប់តែម្នាក់ឯង ដោយមិនឃើញលោកមេភូមិ ចេញមកជាមួយគ្នានោះទេ ។
ដោយមានការសង្ស័យ ម្ចាស់ផ្ទះសំណាក់ ក៍យកសោរបន្ទប់ចាក់ចូលមើល ស្រាប់តែឃើញលោកមេភូមិ ដេកសន្លប់ស្តូកស្តឹងនៅលើគ្រែបាត់ទៅហើយ ។
ទើបមានការផ្អើលឆោរឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ កន្លែងកើតហេតុភ្លាមៗតែម្តង។
ជុំវិញរឿងរ៉ាវនេះ បានក្លាយទៅជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុក នៅតាមរោងកាហ្វេ ក្នុងទីប្រជុំជនអ្នកលឿង ។
ដោយមានការលើកឡើងដូចៗគ្នាថាៈ មូលហេតុដែលធ្វើអោយលោកមេភូមិគាំងសន្លប់ ។
គឺមកពីគាត់ប្រើថ្នាំជំនួយ ហើយស្ត្រីជាដៃគូនោះ ថែមទាំងបានប្រមូលយកថវិកា ទូរសព្ទ័ និងចិញ្ជៀនរបស់លោកមេភូមិ ទៅជាមួយផងដែរ។
ប៉ុន្តែនេះគ្រាន់តែជាការជជែកលេងតាមតុកាហ្វេប៉ុណ្ណោះ ឯការពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
ដោយខាងសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាៈ ខណៈពេលនេះ លោកមេភូមិកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ។
ហើយមិនទាន់អាចផ្តល់ព័ត៌មានអ្វីបានទេ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាៈ លោកមេភូមិគាំងសន្លប់ដោយសារមូលហេតុអ្វីនោះឡើយ ។
ក្នុងនោះសូម្បីតែទ្រព្យសម្បត្តិលោកមេភូមិ បាត់បង់អ្វីខ្លះ ក៍មិនទាន់ដឹងដែរ មានតែលោកមេភូមិម្នាក់គត់ ទើបអាចបញ្ជាក់បាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។